ពេលត្រូវពស់ចិកជនរង់គ្រោះអាចថប់ដង្ហើមស្លាប់ដោយសារតែជាតិពិសជ្រាបដល់បេះដូងវិធីព្យាបាលគឺ
ត្រូវនាំអ្នកត្រូវពស់ចិកទៅកាន់មន្ទីពេទ្យដើម្បីបញ្ជូលសេរ៉ូមបន្សាបជាតិពិស ។ ហើយចំនុចដែលត្រូវ សង្រ្គោះបន្ទាន់ គឺត្រូវដាក់ជនរង់គ្រោះនៅស្ងៀមដោយលៃយ៉ាងណាអោយមុខរបួសស្ថិតនៅក្រោមបេះដូង។
លាងមុខរបួសដោយទឹក(បើមាន)។កុំធើ្វឧ្យមុខរបួសមានចលនាគួរយល់ដឹងថាជាតិពិសវានៅផ្ដុំត្រង់រង្វង់មុខរបួសប៉ុណ្ណោះ
ពេលធើ្វឲ្យចលនាជាតិពិសអាចចល័តទៅផ្នែកផ្សេងទៀតជាពិសេសវាអាចចលនាទៅដល់បេះដូងយ៉ាងឆាប់រហ័ស។ ហើយ ក្នុង ករណីនេះដែរយើងអាចប្រើកំណាត់ឈើមកចងផ្អោបនឹងមុខរបួសដើម្បីកុំឲ្យកនែ្លងរបួសមានចលនា។
យើងភាគច្រើនតែងតែយល់ច្រឡំធើ្វការព្យាបាលអ្នកដែលត្រូវពស់ចិកដោយចងសម្លាប់មូខរបួសដើម្បី កុំឲ្យជាតិពិសធើ្វចលនាជ្រាបចូលទៅក្នុងរាង្គកាយ ដោយវះកាត់មុខរបួសរឺច្របាច់មុខរបួសដើម្បីយកជាតិពិសចេញ
វិធីទាំងនេះកាន់តែធើ្វឲ្យជាតិពិសមានចលនាជ្រាបចូលទៅពេញក្នុងសារពាង្គរបស់យើងនឹងចូលទៅក្នុងបេះដូងយ់ាងឆាប់រហ័ស។
នៅមានមួយចំនុចទៀតគួរជៀសវៀងមិនត្រូវឲ្យអ្នកដែលពស់ចិកពិសាស្រានោះទេ។
ប៉ុន្តែអ្នកដែលពស់ចិកអាចទទួលទានទឹកប្រសិនបើគាត់ទៀមទារ៕